khmer eng
  • ឯកឧត្តម ម៉ាន់ឈឿន ជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ នៅក្នុងបរិវេណវត្តនាគវ័ន្ត បានចូលរួមជាមួយក្រុមប្រឹក្សាសង្កាត់ផ្សារដើមគរ និងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
     
    ចែករំលែក ៖

    ថ្ងៃចន្ទ ទី៩ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១០:២០នាទី ឯកឧត្តម ម៉ាន់ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ នៅក្នុងបរិវេណវត្តនាគវ័ន្ត បានចូលរួមជាមួយក្រុមប្រឹក្សាសង្កាត់ផ្សារដើមគរ និងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ចុះពិនិត្យកម្មវិធីផ្តល់សេវាពិនិត្យ ព្យាបាលជំងឺទូទៅ និងព្យាបាលភ្នែកដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋពីរសង្កាត់ ក្នុងខណ្ឌទួលគោក។ ឯកឧត្តម បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមគ្រូពេទ្យខ្មែរ-បរទេស ដែលចំណាយពេលវេលាដ៏មានតម្លៃក្នុងការចុះពិនិត្យសុខភាពជូនប្រជាពលរដ្ឋ ជាការបង្ហាញពីទឹកចិត្តដ៏ស្មោះស្ម័គ្រ នៃការចូលរួមយ៉ាងសកម្មក្នុងការបម្រើប្រជាពលរដ្ឋអស់ពីចិត្តពីថ្លើម។ កម្មវិធីនេះរៀបចំដោយអង្គភាពប្រឆាំងអំពើពុករលួយ និងលេខាធិការដ្ឋានគណៈកម្មការជាតិប្រឆាំងភេរវកម្ម សហការជាមួយក្រសួងសុខាភិបាល និងសមាគមក្រុមគ្រូពេទ្យជំនាញវះកាត់ដើម្បីកម្ពុជា (Surgeons for Cambodia-SFC) និងសមាគមចក្ខុខ្មែរ (Khmer Sight Foundation-KSF) ដែលមានរយៈពេលពេញមួយថ្ងៃ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ